អស់អ្នកដែលក្រោកឡើងពីព្រលឹម ស្វែងរកស្រាខ្លាំង ហើយគិតតែផឹករហូតដល់អធ្រាត្រ មុខជាត្រូវវេទនាពុំខាន!
សាស្តា 10:17 - អាល់គីតាប រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។ ព្រះគម្ពីរខ្មែរសាកល មានពរដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនអភិជន ហើយពួកមេដឹកនាំរបស់អ្នកហូបតាមពេលដើម្បីមានកម្លាំង គឺមិនមែនដើម្បីស្រវឹងឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកម្លាំង មិនមែនឲ្យបានស្រវឹងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកំឡាំង មិនមែនឲ្យបានស្រវឹងទេ |
អស់អ្នកដែលក្រោកឡើងពីព្រលឹម ស្វែងរកស្រាខ្លាំង ហើយគិតតែផឹករហូតដល់អធ្រាត្រ មុខជាត្រូវវេទនាពុំខាន!
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជា គោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយ ជាមួយក្រុមគ្រួសារ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។