នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗពពាល និងមានពណ៌អុជៗទាំងអស់។
សាការី 6:3 - អាល់គីតាប រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ ព្រះគម្ពីរខ្មែរសាកល រទេះចម្បាំងទីបីទឹមដោយសេះសម្បុរស ហើយរទេះចម្បាំងទីបួនទឹមដោយសេះសម្បុរអុជៗ។ ទាំងបួននោះមានកម្លាំងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រទេះទីបីទឹមសេះសម្បុរស និងរទេះទីបួនទឹមសេះសម្បុរពញ្លក់ ដែលមានកម្លាំងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រថទី៣ទឹមដោយសេះសម្បុរស ហើយរថទី៤ទឹមដោយសេះសម្បុរពញ្លក់ ដែលមានកំឡាំងខ្លាំង |
នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗពពាល និងមានពណ៌អុជៗទាំងអស់។
ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។
នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយគាត់ មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។
ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយផ្នូរមនុស្សស្លាប់ ឲ្យមកប្រល័យជីវិតមនុស្សលោក។