រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
វិវរណៈ 1:14 - អាល់គីតាប សក់ ភ្នែកគាត់ភ្លឺដូចអណ្ដាតភ្លើង ព្រះគម្ពីរខ្មែរសាកល ក្បាល និងសក់របស់លោក សដូចរោមចៀម សដូចហិមៈ ហើយភ្នែករបស់លោកក៏ដូចអណ្ដាតភ្លើង; Khmer Christian Bible សក់របស់លោកសដូចជារោមចៀមពណ៌ស គឺសដូចជាព្រឹល ហើយភ្នែករបស់លោកដូចជាអណ្ដាតភ្លើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សក់ លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង |
រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។
ម៉ាឡាអ៊ីកាត់នោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។
គាត់មានភ្នែកដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើក្បាលផង។ នៅលើរូបកាយគាត់មានសរសេរឈ្មោះមួយ ក្រៅពីគាត់ គ្មាននរណាស្គាល់ឈ្មោះនោះឡើយ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ បុត្រារបស់អុលឡោះ គឺគាត់ដែលមានភ្នែកភ្លឺដូចអណ្ដាតភ្លើង និងជើងដូចលង្ហិន គាត់ប្រាប់ថាៈ