អុលឡោះតាអាឡាមានបន្ទូលមកកាន់ណុះហ៍ថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
លោកុប្បត្តិ 8:16 - អាល់គីតាប «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសារស្រីរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល “ចូរចេញពីទូកធំមក ទាំងអ្នក ប្រពន្ធរបស់អ្នក ពួកកូនប្រុសរបស់អ្នក និងប្រពន្ធរបស់ពួកកូនប្រុសអ្នកដែលនៅជាមួយអ្នកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរចេញពីទូកមក គឺទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីឯងដែរ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ណុះហ៍ថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
នៅថ្ងៃដដែលនោះ ណុះហ៍ កូនប្រុសរបស់គាត់ គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសារស្រីទាំងបីរបស់គាត់ នាំគ្នាចូលទៅក្នុងទូកធំ។
ណុះហ៍បានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសារស្រីរបស់គាត់ ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។
ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។
អុលឡោះតាអាឡាថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
ដ្បិតអុលឡោះតាអាឡានឹងបញ្ជាឲ្យ ពួកម៉ាឡាអ៊ីកាត់ជួយអ្នក ពួកម៉ាឡាអ៊ីកាត់នឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
នៅពេលដែលប្រជាជនអ៊ីស្រអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នាំគ្នាឈរលើដីស្ងួត នៅកណ្តាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
ក្រុមអ៊ីមុាំដែលសែងហិប នាំគ្នាឈប់នៅចំកណ្តាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកយ៉ូស្វេ គឺស្របតាមសេចក្តីទាំងប៉ុន្មានដែលម៉ូសាបានផ្តែផ្តាំយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។