ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល
លោកុប្បត្តិ 7:2 - អាល់គីតាប ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ ព្រះគម្ពីរខ្មែរសាកល អ្នកត្រូវយកជាមួយអ្នក នូវសត្វប្រាំពីរគូពីអស់ទាំងសត្វជើងបួនបរិសុទ្ធ គឺឈ្មោល និងញី ហើយសត្វមួយគូពីសត្វជើងបួនដែលមិនបរិសុទ្ធ គឺឈ្មោល និងញី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធ មក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង |
ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល
មានសត្វទាំងឡាយពីចំណោមសត្វហាឡាល់ និងសត្វមិនហាឡាល់ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
អ៊ីមុាំទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ