ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាហាក់ គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយ ក្នុងខែនេះ»។
លោកុប្បត្តិ 6:18 - អាល់គីតាប ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសារស្រីរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំ គឺអ្នក ពួកកូនប្រុសរបស់អ្នក ប្រពន្ធរបស់អ្នក និងប្រពន្ធរបស់ពួកកូនប្រុសអ្នក ដែលនៅជាមួយអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាឯងជាមួយនឹងឯងដែរ |
ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាហាក់ គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយ ក្នុងខែនេះ»។
«ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ណុះហ៍ថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
នៅថ្ងៃដដែលនោះ ណុះហ៍ កូនប្រុសរបស់គាត់ គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសារស្រីទាំងបីរបស់គាត់ នាំគ្នាចូលទៅក្នុងទូកធំ។
ណុះហ៍បានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសារស្រីរបស់គាត់ ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។