Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:18 - ព្រះគម្ពីរខ្មែរសាកល

18 ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក ហើយ​អ្នក​នឹង​ចូលទៅ​ក្នុង​ទូកធំ គឺ​អ្នក ពួក​កូនប្រុស​របស់អ្នក ប្រពន្ធ​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក ដែល​នៅជាមួយ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក ហើយ​អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ជា‌មួយ​កូន​ប្រុសៗ ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសារ​ស្រី​របស់​អ្នក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ៊ីសាក​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ”។


“ចំពោះ​យើង មើល៍! នេះជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក គឺ​អ្នក​នឹង​ទៅជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​!


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


បន្ទាប់មក ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចូរ​អ្នក និង​អ្នកផ្ទះ​ទាំងអស់​របស់អ្នក​ចូលទៅ​ក្នុង​ទូកធំ ដ្បិត​យើង​ឃើញថា ក្នុង​ជំនាន់​នេះ មានតែ​អ្នក​ទេ ដែល​សុចរិត​នៅចំពោះ​យើង​។


នៅ​ថ្ងៃ​ដដែល​នោះ ណូអេ ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត ព្រមទាំង​ប្រពន្ធ​របស់​ណូអេ និង​ប្រពន្ធ​ទាំង​បី​នាក់​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គ្នា បាន​ចូលទៅ​ក្នុង​ទូកធំ


ណូអេ ពួក​កូនប្រុស​របស់គាត់ ប្រពន្ធ​របស់គាត់ និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គាត់ ក៏​ចូលទៅ​ក្នុង​ទូកធំ ដើម្បីឲ្យរួចផុតពី​ទឹកជំនន់​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។


គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​។


ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម