អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
លោកុប្បត្តិ 6:16 - អាល់គីតាប អ្នកត្រូវធ្វើដំបូលមួយ ដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោមជាន់ទីពីរ និងជាន់ទីបី។ ព្រះគម្ពីរខ្មែរសាកល អ្នកត្រូវធ្វើបង្អួចដំបូលមួយសម្រាប់ទូកធំ ហើយភ្ជាប់វាត្រឹម ១ ហត្ថពីកំពូលដំបូល ក៏ត្រូវដាក់ទ្វារទូកធំនៅខាងចំហៀងវា។ អ្នកត្រូវធ្វើជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើដំបូលមួយ គ្របពីលើទូក ហើយធ្វើឲ្យមានកម្ពស់មួយហត្ថ ត្រូវឲ្យមានទ្វារនៅពីចំហៀងទូក ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទីពីរ និងថ្នាក់ទីបី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ នឹងថ្នាក់ទី៣ |
អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចអុលឡោះបានបង្គាប់មកណុះហ៍ រួចហើយអុលឡោះតាអាឡាក៏បិទទ្វារទូកនោះទៅ។
ពេលហិបរបស់អុលឡោះតាអាឡាចូលមកដល់បុរីស្តេចទត នាងមិកាល់ជាបុត្រីស្តេចសូល អើតតាមបង្អួច ឃើញស្តេចទតរាំលោតកព្ឆោង នៅចំពោះអុលឡោះតាអាឡា នាងក៏មានចិត្តមើលងាយស្តេចទត។
បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលនាងយេសិបិលដឹងដំណឹងនេះ នាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចមើលតាមបង្អួច។
ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកំរាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។
កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱលោកអើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។