Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​ធ្វើ​ដំបូល​មួយ គ្រប​ពី​លើ​ទូក ហើយ​ធ្វើ​ឲ្យ​មាន​កម្ពស់​មួយ​ហត្ថ ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ចំហៀង​ទូក ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​ពីរ និង​ថ្នាក់​ទី​បី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 អ្នក​ត្រូវ​ធ្វើ​បង្អួចដំបូល​មួយ​សម្រាប់​ទូកធំ ហើយ​ភ្ជាប់​វា​ត្រឹម ១ ហត្ថ​ពី​កំពូលដំបូល ក៏​ត្រូវ​ដាក់​ទ្វារ​ទូកធំ​នៅ​ខាងចំហៀង​វា​។ អ្នក​ត្រូវ​ធ្វើ​ជាន់​ក្រោម ជាន់​ទីពីរ និង​ជាន់​ទីបី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កម្ពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​ធ្វើ​បង្អួច​ក្នុង​ទូក​ចុះ​ពី​លើ​១​ហត្ថ ហើយ​ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ខាង​ចំហៀង ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​២ នឹង​ថ្នាក់​ទី​៣

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម​ជាន់​ទី​ពីរ និង​ជាន់​ទី​បី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​បណ្តោយ​បី​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កម្ពស់​សាម​សិប​ហត្ថ។


ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លើ​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​ស្លាប់។


ឯ​សត្វ​ទាំង​អស់​ដែល​ចូល​ទៅ​នោះ ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ពូជ​សត្វ ដូច​ព្រះ​បាន​បង្គាប់​មក​លោក​ណូអេ រួច​ព្រះ‌យេហូវ៉ា​ក៏​បិទ​ទ្វារ​ទូក​ជិត។


សែសិប​ថ្ងៃ​ក្រោយ​មក​ទៀត លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ដែល​លោក​បាន​ធ្វើ


ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។


ពេល​ព្រះបាទ​យេហ៊ូវ​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក


អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រានហាល​នៅ​ជុំ‌វិញ​ទាំង​បី​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ​សុទ្ធ​តែ​គ្រប​បិទ​ជិត)


ប្រទល់​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​វាស់​បានម្ភៃ​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទី‌លាន​ខាង​ក្រៅ មាន​រានហាល​បី​ជាន់។


កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​បិទ​ទ្វារ ហើយ​អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្តើម​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា "ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង"។ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម