រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
លោកុប្បត្តិ 50:9 - អាល់គីតាប មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។ ព្រះគម្ពីរខ្មែរសាកល មានរទេះចម្បាំង និងទ័ពសេះឡើងទៅជាមួយគាត់ដែរ ដូច្នេះវាជាក្បួនដង្ហែធំក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរទេះ មានពួកជិះសេះដង្ហែលោកទៅជាមួយ គឺមានហ្វូងមនុស្សយ៉ាងច្រើនកុះករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានរទេះ នឹងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង |
រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
ក្រុមគ្រួសាររបស់យូសុះទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់គាត់ទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។
ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្តី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង។
រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសំដែងសិរីរុងរឿងរបស់យើង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន និងពលទ័ពទាំងមូល ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច។
ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ស្តេចហ្វៀរ៉អ៊ូនដែលដេញតាមជនជាតិអ៊ីស្រអែល គ្មាននរណាម្នាក់រត់រួចឡើយ។
ស្តេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។
អស់អ្នកដែលគោរពប្រណិប័តន៍អុលឡោះ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។