Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:8 - អាល់គីតាប

8 ក្រុម​គ្រួសារ​របស់​យូសុះ​ទាំង​មូល បង‌ប្អូន និង​ញាតិ​សន្តាន​ឪពុក​របស់​គាត់​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ ឲ្យ​នៅ​តំបន់​កូសែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​យ៉ូសែប បងប្អូន​របស់គាត់ និង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ផង​។ ពួកគេ​ទុក​តែ​កូនក្មេង ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ​ប៉ុណ្ណោះ​ឲ្យ​នៅ​ស្រុក​កូសែន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​ពួក​ផ្ទះ​របស់​លោក​យ៉ូសែប​ទាំង​អស់ បង‌ប្អូន​របស់​លោក និង​ពួក​ផ្ទះ​ឪពុក​របស់​លោក​ទាំង​អស់ ក៏​បាន​ឡើង​ទៅ​ជាមួយ​ដែរ ទុក​តែ​កូន​ក្មេង ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​កូសែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បងប្អូន និង​ញាតិ‌សន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ ឲ្យ​នៅ​តំបន់​កូសែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ពួក​ផ្ទះ​យ៉ូសែប ទាំង​បង​ប្អូន​គាត់ នឹង​ពួក​ផ្ទះ​ឪពុក​គាត់​ទាំង​អស់​ផង សល់​នៅ​តែ​កូន​ក្មេង នឹង​ហ្វូង​ចៀម ហ្វូង​គោ​របស់​គេ​ប៉ុណ្ណោះ​ដែល​ទុក​ឲ្យ​នៅ​ស្រុក​កូសែន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ក្រុម​អះលី‌ជំអះ​នៃ​វាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែ​ហម​ទៅ​ជា​មួយ​ផង។


មាន​រទេះ មាន​ទ័ព​សេះ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​យូសុះ​ដែរ ធ្វើ​ឲ្យ​ក្បួន​ដង្ហែ​សព​នោះ អធិក‌អធម​ក្រៃ​លែង។


យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ឲ្យ​ពួក​វា​មួយ​ចំនួន​ជូនអុលឡោះ‌តាអាឡា ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី​ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ឲ្យ​សត្វ​ណា​នៅ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម