លោកុប្បត្តិ 5:29 - អាល់គីតាប ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។ ព្រះគម្ពីរខ្មែរសាកល ហើយដាក់ឈ្មោះកូននោះថាណូអេ ដោយនិយាយថា៖ “កូននេះនឹងផ្ដល់ភាពធូរស្បើយដល់យើងពីការងារដ៏ធ្ងន់របស់យើង និងពីការនឿយហត់នៃដៃរបស់យើង ដែលមកពីដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ឈ្មោះកូននោះថា "ណូអេ" ដោយពោលថា៖ «កូននេះនឹងជួយសម្រាលទុក្ខលំបាករបស់យើង ដែលយើងធ្វើយ៉ាងនឿយហត់ដោយដៃ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា |
ក្រោយបង្កើតណុះហ៍មក ឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
អុលឡោះបានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែណុះហ៍ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយគាត់ប៉ុណ្ណោះ។
កាលពីជំនាន់ណុះហ៍ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។
ទោះបីនៅស្រុកនោះ មានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទោះបីមានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាម្ចាស់ដែលមានជីវិតអស់កល្បថា សេចក្ដីសុចរិតរបស់អ្នកទាំងបីនោះរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
លោកសេឡាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាកសាដ លោកអើប៉ាកសាដជាកូនលោកសិម លោកសិមជាកូនណាពីណុះហ៍ ណាពីណុះហ៍ជាកូនលោកឡាម៉េក
ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្ដឯងទេ គឺអុលឡោះបានតំរូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។