លោកុប្បត្តិ 5:13 - អាល់គីតាប ក្រោយបង្កើតម៉ាលេលាលមក កៃណានរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីបង្កើតម៉ាលេលាល កៃណានរស់នៅបាន ៨៤០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានបង្កើតម៉ាលេលាលមក លោករស់នៅបានប្រាំបីរយសែសិបឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបង្កើតម៉ាលេលាលមក លោកកៃណានរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក្រោយគ្រាដែលបង្កើតម៉ាលេលាលមក នោះគាត់រស់នៅបាន៨៤០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ |
ក្រោយអាដាមបង្កើតសេថមក គាត់រស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
លោកឡាម៉េកជាកូនលោកមធូសាឡា លោកមធូសាឡាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារ៉េដ លោកយ៉ារ៉េដជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន