លេអាពោលថា៖ «អុលឡោះប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
លោកុប្បត្តិ 49:13 - អាល់គីតាប សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។ ព្រះគម្ពីរខ្មែរសាកល សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។ |
លេអាពោលថា៖ «អុលឡោះប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
ភ្នែករបស់ស្តេចក្រហម ជាងទឹកទំពំាងបាយជូរ ហើយធ្មេញរបស់គាត់ សជាងទឹកដោះគោទៅទៀត។