ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់អ៊ីប្រាំ និងពួកគង្វាលហ្វូងសត្វរបស់ឡូត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
លោកុប្បត្តិ 46:34 - អាល់គីតាប ត្រូវនិយាយទៅកាន់ស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើនិយាយដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទូលស្ដេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។ |
ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់អ៊ីប្រាំ និងពួកគង្វាលហ្វូងសត្វរបស់ឡូត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ា រករឿងនឹងពួកគង្វាលរបស់អ៊ីសាហាក់ ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ អ៊ីសាហាក់ក៏ដាក់ឈ្មោះអណ្តូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងគាត់។
នៅថ្ងៃដដែលនោះ ឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀម ដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
យ៉ាកកូបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់កិត្តិយស តែដោយកូនប្រុសរបស់គាត់ ទៅឃ្វាលចៀមនៅវាលអស់ទៅ គាត់នៅស្ងៀម ទំរាំពួកគេត្រឡប់មកវិញ។
នេះជាដំណើររឿងក្រុមគ្រួសាររបស់យ៉ាកកូប។ កាលយូសុះនៅពីក្មេង មានអាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់ប៊ីលហា និងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យូសុះបានមករៀបរាប់ប្រាប់ឪពុក អំពីពាក្យសំដីអាក្រក់របស់បងៗ។
គេលើកម្ហូបអាហារមកជូនយូសុះដោយឡែក បងប្អូនគាត់ដោយឡែក និងជនជាតិអេស៊ីប ដែលបរិភោគជាមួយគាត់ដោយឡែក ដ្បិតជនជាតិអេស៊ីប គ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។
លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែនក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ ដែលលោកឪពុកមាននោះផងដែរ។
រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះ ឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។
ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។
យូសុះបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់បងប្អូនយូសុះថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេជម្រាបស្តេចថា៖ «យើងខ្ញុំជាអ្នកគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។
ពួកគេជម្រាបទៀតថា៖ «យើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់យើងខ្ញុំឡើយ។ ហេតុនេះ សូមស្តេចមេត្តាប្រោសឲ្យយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។
អ្នកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំអ្នកចាត់ចែងឲ្យឪពុក និងបងប្អូនអ្នក តាំងទីលំនៅ លើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើអ្នកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងស្ថិតនៅក្នុងស្រុកនេះ។
ប៉ុន្តែ ម៉ូសាជម្រាបថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំ ដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើគូរបាន គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្ម គប់សម្លាប់យើងខ្ញុំមិនខាន។