អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។
លោកុប្បត្តិ 46:31 - អាល់គីតាប យូសុះនិយាយទៅកាន់បងៗ និងក្រុមគ្រួសារឪពុកគាត់ថា៖ «ខ្ញុំនឹងទៅនិយាយជាមួយស្តេចហ្វៀរ៉អ៊ូនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកខ្ញុំ នៅស្រុកកាណាន បានមកជួបជុំនឹងខ្ញុំហើយ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះរបស់ឪពុកគាត់ថា៖ “ខ្ញុំនឹងឡើងទៅទូលផារ៉ោនថា: ‘បងប្អូនរបស់ខ្ញុំព្រះបាទ និងអ្នកផ្ទះរបស់ឪពុកខ្ញុំព្រះបាទដែលនៅដែនដីកាណាន បានមកដល់ខ្ញុំព្រះបាទហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗ និងក្រុមគ្រួសារឪពុករបស់លោកទាំងអស់ថា៖ «ខ្ញុំនឹងឡើងទៅគាល់ផារ៉ោន ហើយទូលស្ដេចថា "បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំដែលនៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏និយាយទៅបងប្អូន នឹងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ នឹងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ |
អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។
ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។
ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះគាត់មានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។
អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ