រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
លោកុប្បត្តិ 46:23 - អាល់គីតាប កូនប្រុសរបស់ដាន់មាន ហ៊ូស៊ីម។ ព្រះគម្ពីរខ្មែរសាកល កូនប្រុសរបស់ដាន់ មានហ៊ូស៊ីម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់ដាន់ គឺហ៊ូស៊ីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ដាន់ គឺហ៊ូស៊ីម |
រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
អ្នកទាំងនោះជាកូនដែលរ៉ាជែល បានបង្កើតជូនយ៉ាកកូប។ កូន និងចៅរបស់រ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។
ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
ចំពោះកូនចៅដាន់ គាត់ថ្លែងថា: ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។