សុំអ្នកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។
លោកុប្បត្តិ 45:27 - អាល់គីតាប ពួកគេក៏ជម្រាបជូននូវសេចក្តីទាំងប៉ុន្មានដែលយូសុះបានផ្តាំមក។ ពេលឃើញរទេះដែលយូសុះបញ្ជូនមក ដើម្បីដឹកគាត់ទៅស្រុកអេស៊ីប យ៉ាកកូប ជាឪពុកក៏ភ្ញាក់ស្មារតីឡើងវិញ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេប្រាប់គាត់នូវពាក្យទាំងអស់ដែលយ៉ូសែបបានប្រាប់ពួកគេ ហើយគាត់ឃើញរទេះដែលយ៉ូសែបបានបញ្ជូនមកដើម្បីទទួលគាត់ នោះវិញ្ញាណរបស់យ៉ាកុបឪពុករបស់ពួកគេក៏ស្រស់ស្រាយឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏ជម្រាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង |
សុំអ្នកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។
ហើយនិយាយថា៖ «បានហើយ ពុកជឿ! យូសុះកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
តើទ្រង់មិនមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ មានអំណរសប្បាយរួមជាមួយទ្រង់ទេឬ?
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។
អុលឡោះបានបំបែកថ្មនៅលេហ៊ីនោះ ធ្វើឲ្យមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ី រហូតដល់សព្វថ្ងៃ។
ព្រមទាំងឲ្យនំធ្វើពីផ្លែឧទុម្ពរក្រៀម និងផ្លែទំពាំងបាយជូរក្រៀមពីរកញ្ចប់មកគាត់ដែរ។ ក្រោយពីបានបរិភោគរួចហើយ គាត់ក៏មានកម្លាំងឡើងវិញ ដ្បិតគាត់អត់បាយអត់ទឹក ចំនួនបីថ្ងៃបីយប់មកហើយ។