អ៊ីប្រាំតបទៅសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ សារ៉ាយក៏ធ្វើបាបហាជើរ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។
លោកុប្បត្តិ 45:16 - អាល់គីតាប ដំណឹងនេះ បានលេចឮទៅដល់វាំងរបស់ស្តេចហ្វៀរ៉អ៊ូនថា បងប្អូនរបស់យូសុះមកដល់ហើយ ធ្វើឲ្យទាំងស្តេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ព្រះគម្ពីរខ្មែរសាកល កាលដំណឹងនេះបានឮដល់ដំណាក់របស់ផារ៉ោនថា៖ “បងប្អូនរបស់យ៉ូសែបមកដល់” នោះវាជាការល្អក្នុងព្រះនេត្ររបស់ផារ៉ោន និងក្នុងភ្នែករបស់ពួករាជបម្រើទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដំណឹងនោះបានឮទៅដល់ដំណាក់របស់ផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបបានមកដល់ នោះទាំងផារ៉ោន និងពួកមហាតលិករបស់ស្ដេចសប្បាយចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន នឹងពួកមហាតលិកទ្រង់ |
អ៊ីប្រាំតបទៅសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ សារ៉ាយក៏ធ្វើបាបហាជើរ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។
ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍ថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខអ្នកស្រាប់ហើយ អ្នកចង់តាំងទីលំនៅ នៅទីណាក៏បាន តាមតែអ្នកពេញចិត្ត»។
ឥឡូវនេះ សូមស្តេចរកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។
បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់យូសុះថា៖ «សុំប្រាប់បងប្អូនរបស់អ្នកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់
ឃើញដូច្នេះប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលស្តេចទតបានធ្វើដែរ។
ស្តេចពេញចិត្តនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ស្តេចក៏ធ្វើតាមសំណើរបស់លោកមមូកាន
ស្តេចពេញចិត្តនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី»។ ស្តេចពេញចិត្ត ហើយសម្រេចតាមសំណើនេះ។
លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់គាត់និយាយថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែក អ្នកសូមស្តេចព្យួរកម៉ាដេកាយទៅ។ ដូច្នេះ អ្នកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយស្តេច ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ គាត់ក៏ឲ្យគេដំឡើងបង្គោល។
ពួកសិស្សទាំងប៉ុន្មានពេញចិត្ដនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយរសអុលឡោះដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។
នៅលើកទីពីរ យូសុះបានប្រាប់ឲ្យបងប្អូនរបស់គាត់ស្គាល់គាត់ ហើយស្តេចហ្វៀរ៉អ៊ូនក៏បានជ្រាបអំពីដើមកំណើតរបស់យូសុះដែរ។
ថ្វីដ្បិតតែអុលឡោះនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំពពក នៅពេលថ្ងៃ។