ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
លោកុប្បត្តិ 44:26 - អាល់គីតាប យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខអ្នកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយើងខ្ញុំឆ្លើយថា: ‘ពួកយើងមិនអាចចុះទៅបានឡើយ ទាល់តែប្អូនប្រុសពៅទៅជាមួយពួកយើង ទើបពួកយើងទៅបាន ពីព្រោះពួកយើងមិនអាចឃើញមុខបុរសនោះបានឡើយ ប្រសិនបើប្អូនប្រុសពៅរបស់ពួកយើងមិនទៅជាមួយពួកយើង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង |
ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
អ្នកមើលខុសត្រូវលើផ្ទះយូសុះ ក៏ចាប់ផ្តើមឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់ពុនយ៉ាម៉ីន។
ឪពុកនិយាយមកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។
ឪពុករបស់យើងខ្ញុំនិយាយមកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុក មានកូនប្រុសតែពីរនាក់ទេ។
អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ”។