Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:27 - អាល់គីតាប

27 ឪពុក​របស់​យើង​ខ្ញុំ​និយាយ​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក បាន​និយាយ​នឹង​យើងខ្ញុំ​ថា​: ‘ពួកឯង​ដឹង​ហើយ​ថា ប្រពន្ធ​របស់យើង​បាន​បង្កើត​កូនប្រុស​ពីរ​នាក់​ឲ្យ​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពេល​នោះ ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​បង្កើត​បាន​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក ឡាបាន់​បាន​ឲ្យ​រ៉ាជែល ទៅ​យ៉ាកកូប​ទៀត។


យ៉ាកកូប​និយាយ​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បំរុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។


យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ​ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​អ្នក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។


កូន​ប្រុស​របស់​រ៉ាជែល ជា​ភរិយា​យ៉ាកកូប មាន​យូសុះ និង​ពុន‌យ៉ាម៉ីន។


អ្នក​ទាំង​នោះ​ជា​កូន​ដែល​រ៉ាជែល បាន​បង្កើត​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​រ៉ាជែល​មាន​ចំនួន​ទាំង​អស់​ដប់​បួន​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម