យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។
លោកុប្បត្តិ 44:19 - អាល់គីតាប ចៅហ្វាយបានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” ព្រះគម្ពីរខ្មែរសាកល លោកម្ចាស់នៃខ្ញុំបានសួរពួកបាវបម្រើរបស់លោកថា: ‘តើពួកឯងមានឪពុក ឬប្អូនប្រុសឬទេ?’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា "តើអ្នករាល់គ្នាមានឪពុក ឬមានប្អូនឬទេ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ |
យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។
ពួកគេតបវិញថា៖ «គាត់បានជំរឹតសួរចម្លើយពួកកូនឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្តានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់គាត់។ ពួកកូនមិននឹកស្មានថា គាត់នឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។
យើងខ្ញុំបានជម្រាបចៅហ្វាយវិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្តាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់។