ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
លោកុប្បត្តិ 42:5 - អាល់គីតាប កូនៗរបស់អ៊ីស្រអែលបាននាំគ្នាមកទិញស្រូវដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនៗរបស់លោកអ៊ីស្រាអែលក៏ទៅជាមួយអស់អ្នកដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនៗរបស់លោកអ៊ីស្រាអែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ |
ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់អ៊ីព្រហ៊ីម។ អ៊ីសាហាក់ក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងអប៊ីម៉ាឡិច ជាស្តេចនៃជនជាតិភីលីស្ទីន។
ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្តើមកើតមាន ដូចយូសុះនិយាយមែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូល មានអាហារបរិភោគគ្រប់គ្រាន់។
មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីយូសុះ ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
ក្នុងចំណោមណាពីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយរសអុលឡោះបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលស្តេចអធិរាជក្លូឌាស)។
ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។