មានយប់មួយ អ្នកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
លោកុប្បត្តិ 41:5 - អាល់គីតាប បន្ទាប់មក ស្តេចដេកលក់សាជាថ្មី ហើយសុបិនម្តងទៀត។ ស្តេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទ្រង់ផ្ទំលក់ ហើយយល់សុបិនម្ដងទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរថ្លោសៗល្អលូតចេញពីដើមតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ |
មានយប់មួយ អ្នកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
គោញីស្គមៗ សល់តែស្បែកនឹងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង។
ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្តៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
គោញី និងពពែញីផ្តល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។