ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។
លោកុប្បត្តិ 40:10 - អាល់គីតាប ដើមទំពំាងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ ព្រះគម្ពីរខ្មែរសាកល នៅលើដើមទំពាំងបាយជូរនោះមានមែកបី; ពេលវាចេញពន្លក ផ្កាវាក៏ចេញមក ហើយចង្កោមវាបានទុំជាផ្លែទំពាំងបាយជូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមនោះមានមែកបី មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ |
ពេលនោះ ខ្ញុំកាន់ពែងរបស់ស្តេចហ្វៀរ៉អ៊ូននៅដៃ ខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចជូនពែងនោះ ទៅស្តេចហ្វៀរ៉អ៊ូន»។
មហាតលឹកដែលមាននាទីជូនស្រាស្តេច បានរៀបរាប់ប្រាប់យូសុះ អំពីសុបិនរបស់គាត់ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពំាងបាយជូរមួយដើម នៅពីមុខខ្ញុំ។
ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។
នៅថ្ងៃបន្ទាប់ ពេលម៉ូសាចូលទៅក្នុងជំរំនៃសន្ធិសញ្ញា លោកឃើញដំបងរបស់ហារូន ដែលជាតំណាងកុលសម្ព័ន្ធលេវីមានពន្លកចេញផ្កា ហើយមានទាំងផ្លែទៀតផង។
រីឯស្តេចហេរ៉ូដវិញ កាលបានឮដំណឹងនេះ ស្តេចនិយាយថា៖ «អ្នកនេះពិតជាយ៉ះយ៉ាដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។