Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:9 - អាល់គីតាប

9 មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា​ស្តេច បាន​រៀប​រាប់​ប្រាប់​យូសុះ អំពី​សុបិន​របស់​គាត់​ដូច​តទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពំាង​បាយ​ជូរ​មួយ​ដើម នៅ​ពី​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដូច្នេះ មេអ្នកថ្វាយពែង​ក៏​រៀបរាប់​អំពី​យល់សប្តិ​របស់ខ្លួន​ដល់​យ៉ូសែប​ថា​៖ “នៅក្នុង​យល់សប្តិ​របស់ខ្ញុំ មើល៍! មាន​ដើមទំពាំងបាយជូរ​មួយ​ដើម​នៅមុខ​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ មេ​ថ្វាយ​ពែង​ក៏​រៀប‌រាប់​សប្តិ​ប្រាប់​លោក​យ៉ូសែប​ថា៖ «ក្នុង​សប្តិ​របស់​ខ្ញុំ ឃើញ​មាន​ដើម​ទំពាំង‌បាយ‌ជូរ​មួយ​ដើម​នៅ​ពី​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ស្ដេច បាន​រៀប​រាប់​ប្រាប់​លោក​យ៉ូសែប​អំពី​សុបិន​របស់​គាត់ ដូច​ត​ទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពាំង‌បាយជូរ​មួយ​ដើម​នៅ​ពី​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​នាយ​ពិសេស​ថ្វាយ​ពែង​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​យ៉ូសែប​ថា ឯ​ក្នុង​សប្តិ​ខ្ញុំ ឃើញ​មាន​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។


ដើម​ទំពំាង​បាយ​ជូរ​នោះ​មាន​មែក​បី មាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខឹង​នឹង​មហា‌តលឹក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​នោះ ជា​ខ្លាំង។


គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ យូសុះ​និយាយ​ថា៖ «មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។


សូម​ស្តេច​ជ្រាប ក្នុង​សុបិន​និមិត្ត ស្តេច​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុង‌រឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ស្តេច និង​មាន​សភាព​គួរ​ឲ្យ​ខ្លាច​ណាស់។


នៅ​ទី​បំផុត ដានី‌យ៉ែល​ចូល​មក (គាត់​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​គាត់​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម