ស្ត្រីនោះលួងលោមយូសុះ ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែយូសុះពុំព្រមធ្វើតាមពាក្យនាងឡើយ។
លោកុប្បត្តិ 39:11 - អាល់គីតាប ថ្ងៃមួយ យូសុះបានចូលទៅបំពេញកិច្ចការរបស់គាត់នៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ ព្រះគម្ពីរខ្មែរសាកល ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលយ៉ូសែបចូលទៅក្នុងផ្ទះដើម្បីធ្វើការងាររបស់គាត់ គ្មានមនុស្សណាម្នាក់ក្នុងពួកអ្នកផ្ទះនៅក្នុងផ្ទះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃមួយ កាលលោកចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ |
ស្ត្រីនោះលួងលោមយូសុះ ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែយូសុះពុំព្រមធ្វើតាមពាក្យនាងឡើយ។
ភរិយារបស់ប៉ូទីផារក៏ទាញអាវយូសុះជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ យូសុះក៏ទុកអាវគាត់ចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។
មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច ពួកគេយកក្រណាត់បិទមុខ កុំឲ្យនរណាមើលស្គាល់។
សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឲ្យខ្មាសណាស់ទៅហើយ។
ដោយបងប្អូនជាប្រជាជនដ៏បរិសុទ្ធមិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ