អេសាវពោលទៅកាន់យ៉ាកកូបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថាមនុស្សពណ៌ក្រហម)។
លោកុប្បត្តិ 36:19 - អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់អេសាវ (អេសាវគឺអេដំ) និងជាមេដឹកនាំរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ (គឺអេដុម) ហើយទាំងនេះជាពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដំម។ |
អេសាវពោលទៅកាន់យ៉ាកកូបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថាមនុស្សពណ៌ក្រហម)។
មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
រីឯកូនចៅរបស់សៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា
ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។