លោកុប្បត្តិ 36:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 អ្នកទាំងនេះហើយ ជាកូនចៅរបស់អេសាវ (អេសាវគឺអេដំ) និងជាមេដឹកនាំរបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ (គឺអេដុម) ហើយទាំងនេះជាពូជអំបូររបស់គេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដំម។ សូមមើលជំពូកអាល់គីតាប19 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។ សូមមើលជំពូក |
ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជម្នះលើពួកគេជានិច្ច។