ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 35:14 - អាល់គីតាប

យ៉ាកកូប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​បង្គោល នៅ​ត្រង់​កន្លែង​ដែល​អុលឡោះ​មាន​បន្ទូល​មក​គាត់​ហើយ​គាត់​ក៏​បាន​ច្រួច​ទឹក​ទំពំាង​បាយ​ជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ ទុក​ជា​ជំនូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ក៏​បញ្ឈរ​បង្គោល​មួយ​នៅ​កន្លែង​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់ គឺ​បង្គោល​ថ្ម​មួយ ហើយ​គាត់​ក៏​ច្រូច​តង្វាយច្រូច​លើ​វា ព្រមទាំង​ចាក់​ប្រេង​លើ​វា​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​មក​ដាក់​បញ្ឈរ នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក ហើយ​លោក​ក៏​បាន​ច្រួច​តង្វាយ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​ស្តូប នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​លោក​ក៏​បាន​ច្រួច‌ស្រា​ទំពាំង‌បាយជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ​ទុក​ជា​ទីសក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 35:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​បាន​យក​ដុំ​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​បង្គោល។


យ៉ាកកូប​បាន​បញ្ឈរ​ថ្ម​មួយ ជា​បង្គោល​នៅ​លើ​ផ្នូរ គឺ​បង្គោល​ផ្នូរ​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។


ពេល​នោះ ទាហាន​ដ៏​អង់‌អាច​ទាំង​បី​នាក់​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលី‌ស្ទីន ហើយ​ដង​ទឹក​ពី​អណ្តូង នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ជូន​ស្តេច​ទត។ ប៉ុន្តែ គាត់​មិន​ព្រម​ពិសា​ទេ គាត់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី ជូនអុលឡោះ‌តាអាឡា។


ពេល​នោះ ម៉ូសា​សង់​អាសនៈ​មួយ​រួច​ដាក់​ឈ្មោះ​ថា «អុលឡោះ‌តាអាឡា​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។


សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ើរ ដោយ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។