អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
លោកុប្បត្តិ 33:18 - អាល់គីតាប យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ |
អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។
ឡាបាន់បានតាមយ៉ាកកូបទាន់។ យ៉ាកកូបបោះជំរំនៅលើភ្នំ រីឯឡាបាន់វិញ គាត់ក៏បោះជំរំជាមួយបងប្អូនគាត់ នៅលើភ្នំកាឡាដដែរ។
ក្រោយពេលដែលយ៉ាកកូបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ អុលឡោះបានមកឲ្យគាត់ឃើញសាជាថ្មី ហើយទ្រង់ប្រទានពរគាត់។
អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។
អ្នកទាំងនោះជាកូន ដែលលេអាបានបង្កើតជូនយ៉ាកកូប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីកូនទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លេអាមានទាំងអស់សាមសិបបីនាក់។
ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្តាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្តាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
អុលឡោះមានបន្ទូល ពីទីសក្ការៈរបស់ទ្រង់ មកថា: «យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។
មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់ជំនូន និងគ្រឿងក្រអូប ដើម្បីយកទៅជូននៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា។
រីឯយ៉ះយ៉ាវិញ គាត់ក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកយ៉ះយ៉ា ហើយគាត់ជ្រមុជទឹកឲ្យ។
អ៊ីសាបានមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលណាពីយ៉ាកកូបបានចែកឲ្យណាពីយូសុះជាកូន។
គេបានដឹកសពយ៉ាកកូប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលអ៊ីព្រហ៊ីមបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។
លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្តាយរបស់គាត់ និងញាតិសន្តានទាំងប៉ុន្មានខាងម្តាយ ហើយពោលថា៖