កាលបុរសនោះឃើញថា ពុំអាចឈ្នះយ៉ាកកូបបាន ក៏វាយគាត់ចំចង្កេះ។ យ៉ាកកូបក៏ថ្លោះចង្កេះនៅពេលបោកចំបាប់គ្នានោះ។
លោកុប្បត្តិ 32:32 - អាល់គីតាប ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ។ ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនហូបសរសៃពួរដែលនៅត្រង់សន្លាក់ត្រគាករហូតដល់សព្វថ្ងៃនេះ ដ្បិតបុរសនោះបានពាល់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប គឺត្រង់សរសៃពួរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក រហូតដល់សព្វថ្ងៃ ព្រោះព្រះបានវាយត្រង់សាច់សន្លាក់ត្រគាករបស់លោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។ |
កាលបុរសនោះឃើញថា ពុំអាចឈ្នះយ៉ាកកូបបាន ក៏វាយគាត់ចំចង្កេះ។ យ៉ាកកូបក៏ថ្លោះចង្កេះនៅពេលបោកចំបាប់គ្នានោះ។
ពេលយ៉ាកកូបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ គាត់ដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។
យ៉ាកកូបងើបមុខឡើង ឃើញអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង គាត់ក៏ចែកកូនឲ្យលេអា រ៉ាជែល និងស្ត្រីបម្រើទាំងពីរ។
ស្តេចយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីនៅទីនោះ។ បន្ទាប់មកស្តេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនួល។
លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះ ដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។
ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។