គេក៏នាំសត្វទាំងឡាយដែលគាត់ផ្ញើជាជំនូននោះទៅមុន តែយប់នោះយ៉ាកកូបស្នាក់នៅក្នុងជំរំ។
ដូច្នេះ ជំនូនទាំងនោះក៏ឆ្លងទៅខាងមុខយ៉ាកុប រីឯគាត់វិញ គាត់ស្នាក់នៅក្នុងជំរំនៅយប់នោះ។
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុន តែខ្លួនលោកផ្ទាល់ស្នាក់នៅក្នុងជំរំនោះមួយយប់សិន។
គេក៏នាំសត្វទាំងឡាយដែលលោកផ្ញើជាជំនូននោះទៅមុន តែយប់នោះ លោកយ៉ាកុបស្នាក់នៅក្នុងជំរំ។
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។
ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
អ៊ីស្រអែល ជាឪពុកនិយាយទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនអ្នកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។
អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
យ៉ូស្វេចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិច ទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ យ៉ូស្វេសម្រាន្តជាមួយប្រជាជន។
រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។