ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:17 - អាល់គីតាប

គាត់​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?”

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​បង្គាប់​បាវបម្រើ​ទីមួយ​ថា​៖ “ពេល​អេសាវ​បងប្រុស​របស់ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា​: ‘តើ​អ្នក​ជាមនុស្ស​របស់​អ្នកណា​? តើ​អ្នក​ទៅ​ឯណា​? ចុះ​សត្វទាំងនេះ​ដែល​នៅមុខ​អ្នក​ជារបស់​អ្នកណា​?’

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​មុន​គេ​ថា៖ «កាល​ណា​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​មក​ជួប​អ្នក ហើយ​សួរ​អ្នក​ថា "អ្នក​រាល់​គ្នា​ជា​មនុស្ស​របស់​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​ទៅ​ឯ​ណា? តើ​ហ្វូង​សត្វ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​នេះ​ជា​របស់​អ្នក​ណា?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?”

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​បង្គាប់​ដល់​អ្នក​ដែល​ដើរ​មុន​គេ​ថា កាល​ណា​អេសាវ​បង​អញ​មក​ជួប​នឹង​ឯង ហើយ​សួរ​ថា ឯង​ជា​ពួក​របស់​អ្នក​ណា ហើយ​ទៅ​ឯ​ណា តើ​ហ្វូង​សត្វ​នៅ​មុខ​ឯង​ទាំង​នេះ​ជា​របស់​ផង​អ្នក​ណា

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​គាត់​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។


នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​អ្នក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​ម្ចាស់​អេសាវ។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។


រីឯ​ខ្លួន​គាត់​ផ្ទាល់ គាត់​ដើរ​មុខ​គេ​បង្អស់ ហើយ​គាត់​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​អេសាវ។