លោកុប្បត្តិ 32:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 គាត់បង្គាប់បាវបម្រើទីមួយថា៖ “ពេលអេសាវបងប្រុសរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា: ‘តើអ្នកជាមនុស្សរបស់អ្នកណា? តើអ្នកទៅឯណា? ចុះសត្វទាំងនេះដែលនៅមុខអ្នកជារបស់អ្នកណា?’ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?" សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកបង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើលោកអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?” សូមមើលជំពូកអាល់គីតាប17 គាត់បង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?” សូមមើលជំពូក |