គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។
លោកុប្បត្តិ 31:48 - អាល់គីតាប ឡាបាន់ពោលថា៖ «ថ្ងៃនេះពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់និយាយថា៖ “គំនរនេះជាសាក្សីរវាងយើង និងឯង នៅថ្ងៃនេះ”។ ដោយហេតុនេះ គេដាក់ឈ្មោះគំនរនោះថា កាលេឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ពោលថា៖ «គំនរថ្មនេះជាបន្ទាល់រវាងកូននឹងពុកនៅថ្ងៃនេះ»។ ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា "កាលេឌ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា |
គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។
គាត់ក៏នាំបងប្អូនដេញតាមយ៉ាកកូប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់យ៉ាកកូប នៅតំបន់ភ្នំកាឡាដ។
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
ចំណែកឯកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ស្រុកកាឡាដមួយចំណែកទៀត ឲ្យពួកគេ។ ទឹកដីរបស់ពួកគេលាតសន្ធឹងរហូតទៅដល់ស្ទឹងអើណូន ដែលជាព្រំប្រទល់ ហើយវាតរហូតដល់ស្ទឹងយ៉ាបុក នៅជាប់នឹងទល់ដែនស្រុកអាំម៉ូន
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើអុលឡោះតាអាឡាដោយធ្វើគូរបានដុត និងគូរបានមេត្រីភាព ព្រមទាំងគូរបានឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយអុលឡោះតាអាឡា”បានឡើយ។
យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់អុលឡោះតាអាឡាបេះបិទ តែមិនមែនដើម្បីធ្វើគូរបានដុត ឬធ្វើគូរបានឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា អុលឡោះតាអាឡាពិតជាម្ចាស់មែន។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។
ក្រោយពេលលោកថូឡាស្លាប់ទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រអែលអស់រយៈពេលម្ភៃពីរឆ្នាំ។