Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:30 - អាល់គីតាប

30 គាត់​តប​ថា៖ «សូម​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ​ពីរ​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​បាន​ជីក​អណ្តូង​ទឹក​នោះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 គាត់​ទូលថា​៖ “សូម​ព្រះករុណា​ទទួលយក​កូនចៀមញី​ទាំង​ប្រាំពីរ​នេះ​ពី​ដៃ​របស់ខ្ញុំព្រះបាទ​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​ខ្ញុំព្រះបាទ​ថា ខ្ញុំព្រះបាទ​បាន​ជីក​អណ្ដូង​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ​ពីរ​ក្បាល ទុក​ដោយ​ឡែក។


ស្តេច​អប៊ីម៉ា‌ឡិច​សួរ​គាត់​ថា៖ «អ្នក​ញែក​ចៀម​ប្រាំ​ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។


ហើយ​យក​ដី​មក​លុប​បំពេញ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​គាត់​បាន​ជីក កាល​ពី​ជំនាន់​អ៊ីព្រហ៊ីម​នៅ​រស់​នៅ​ឡើយ។


អ៊ីសា‌ហាក់​ឲ្យ​គេ​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​អ៊ីព្រហ៊ីម ជា​ឪពុក​គាត់ ហើយ​ត្រូវ​ពួក​ភីលី‌ស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​អ៊ីព្រហ៊ីម​ស្លាប់។ គាត់​ដាក់​ឈ្មោះ​អណ្តូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​គាត់​បាន​ដាក់​ឲ្យ​កាល​ពី​មុន។


គំនរ​ថ្ម និង​បង្គោល​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​បង្គោល​តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ក្បត់​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម