ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:18 - អាល់គីតាប

គាត់​នាំ​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​គាត់​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​អ៊ីសា‌ហាក់ ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាំ​ហ្វូង​សត្វ​របស់​លោក​ទាំង​អស់ និង​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ក្រុង​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​រកលោក​អ៊ីសាក​ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​នាំ​ហ្វូង​សត្វ​របស់​លោក ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​លោក​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​លោក​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាំ​ហ្វូង​សត្វ​របស់​គាត់​ទាំង​អស់ នឹង​ទ្រព្យ​ដែល​បាន​ប្រមូល​ទាំង​ប៉ុន្មាន គឺ​ជា​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ឯ​អ៊ីសាក ឪពុក​ខ្លួន នៅ​ស្រុក​កាណាន​វិញ

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។


អេសាវ​ចង​គំនុំ​យ៉ាកកូប​យ៉ាង​ខ្លាំង ព្រោះ​យ៉ាកកូប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​ខ្ញុំ​សម្លាប់​យ៉ាកកូប​ចោល»។


ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្ញុំ​មែន។


យ៉ាកកូប​ក្រោក​ឡើង នាំ​កូន និង​ប្រពន្ធ​ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។


អ្នក​នាំ​សារ​បាន​វិល​មក​ជួប​យ៉ាកកូប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​អេសាវ ជា​បង​របស់​ចៅ‌ហ្វាយ​ហើយ។ អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​ចៅ‌ហ្វាយ​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។


មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។