បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
លោកុប្បត្តិ 30:39 - អាល់គីតាប សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ ព្រះគម្ពីរខ្មែរសាកល ហ្វូងសត្វក៏ពាក់គ្នានៅមុខមែកឈើទាំងនោះ រួចហ្វូងសត្វបង្កើតកូនសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរពពាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ហើយវាក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល |
បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
ចំណែកឯចៀមដែលយ៉ាកកូបញែកទុកដោយឡែកនោះ គាត់ដាក់វាឲ្យមើលសត្វរបស់ឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ គាត់បង្កបង្កើតបានហ្វូងសត្វមួយរបស់គាត់ផ្ទាល់ ហើយគាត់មិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់ឡាបាន់ទេ។
ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយ ក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។
ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកំដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។
ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។
ប្រសិនបើឪពុករបស់អូនពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។