អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។
លោកុប្បត្តិ 29:1 - អាល់គីតាប យ៉ាកកូបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបានបន្តដំណើរទៅស្រុករបស់បណ្ដាជាតិសាសន៍នៃទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានធ្វើដំណើរទៅដល់ទឹកដីស្រុកខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត |
អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ គាត់បានចែកអំណោយដល់គេ ក្នុងកាលដែលគាត់នៅមានជីវិតរស់នៅឡើយ រួចគាត់ឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាហាក់ ជាកូនប្រុសរបស់គាត់។
អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។
គាត់មានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។
ខ្ញុំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ទ្រង់ ដ្បិតទ្រង់ធ្វើឲ្យចិត្តខ្ញុំបានភ្លឺស្វាង។
ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតអុលឡោះគាប់ចិត្តនឹងការងារដែលអ្នកធ្វើនោះហើយ។
អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ ពួកគេចេះតែយកគោមកធ្វើគូរបាន នៅគីលកាល ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
បាឡាមក៏ថ្លែងដូចតទៅនេះ៖ «ស្តេចបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកកូប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រអែល!
រាល់ពេលដែលជនជាតិអ៊ីស្រអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។
នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើតបានប្រមូលផ្តុំគ្នាឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេ ក៏មានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
រីឯស្តេចសេបាស និងស្តេចសាល់មូណាបានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។