ប្រសិនបើឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតគាត់នោះ កូនមុខជាទទួលបណ្តាសាមិនខាន គឺមិនមែនទទួលពរទេ»។
លោកុប្បត្តិ 27:22 - អាល់គីតាប យ៉ាកកូបចូលទៅជិតអ៊ីសាហាក់ ជាឪពុក ហើយគាត់ក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកកូប តែដៃជាដៃរបស់អេសាវ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុករបស់គាត់។ អ៊ីសាកបានស្ទាបគាត់ រួចនិយាយថា៖ “សំឡេងជាសំឡេងរបស់យ៉ាកុប ប៉ុន្តែដៃជាដៃរបស់អេសាវ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត |
ប្រសិនបើឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតគាត់នោះ កូនមុខជាទទួលបណ្តាសាមិនខាន គឺមិនមែនទទួលពរទេ»។
អ៊ីសាហាក់និយាយទៅយ៉ាកកូបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។
គាត់ពុំបានដឹងថាជាយ៉ាកកូបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់អេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ
នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាអ្នកនៅទីនេះ?»។