Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:3 - អាល់គីតាប

3 នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវ‌បុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​អ្នក​មក​ទី​នេះ? តើ​អ្នក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ទី​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​គេ​នៅ​ជិត​ផ្ទះ​មីកា គេ​បាន​ឮ ហើយ​ស្គាល់​សំឡេង​របស់​យុវជន​លេវី រួច​ក៏​ចូល​ទៅ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​អ្នក​មក​ទី​នេះ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​នៅ​ទី​នេះ? តើ​អ្នក​មានការ​ងារ​អ្វី​នៅ​ទី​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវ‌បុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​គ្រា​ដែល​មក​ជិត​ដល់​ផ្ទះ​មីកា​ហើយ នោះ​គេ​ឮ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មនុស្ស​កំឡោះ ជា​ពួក​លេវី​នោះ រួច​ក៏​ចូល​ទៅ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​នាំ​អ្នក​មក​នេះ អ្នក​ធ្វើ​ជា​អ្វី​នៅ​ទី​នេះ ហើយ​មាន​អ្វី​នៅ​ឯ​ណេះ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ចូល​ទៅ​ជិត​អ៊ីសា‌ហាក់ ជា​ឪពុក ហើយ​គាត់​ក៏​ស្ទាប​មើល ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកកូប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។


តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!


បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សំដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។


នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រា‌អ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ-ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ​មាន​ពួក​អេប្រា‌អ៊ីម បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។


ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រា‌អ៊ីម ហើយ​ពេល​យប់​ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។


គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​ឲ្យ​ប្រាក់​ខែ​ខ្ញុំ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​បូជា‌ចារ្យ​របស់​គាត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម