អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
លោកុប្បត្តិ 25:5 - អាល់គីតាប អ៊ីព្រហ៊ីមបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ឲ្យអ៊ីសាហាក់។ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំប្រគល់អ្វីៗទាំងអស់ដែលគាត់មានទៅអ៊ីសាក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមានឲ្យដល់លោកអ៊ីសាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោកមាន ឲ្យលោកអ៊ីសាក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំ គាត់ប្រគល់របស់ទ្រព្យទាំងអស់ ឲ្យដល់អ៊ីសាក |
អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
ក្នុងគ្រាដែលចៅហ្វាយរបស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ សារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនគាត់ គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីគាត់។
កូនចៅរបស់ម៉ាឌាន មានអេផាអេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយ ដែលជាកូនចៅរបស់នាងកិទូរ៉ា។
គាត់មានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងគាត់
ទ្រង់ឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ទ្រង់បានទទួលជំនូនផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងទ្រង់ ក៏ទ្រង់ទទួលពីគេដែរ ហើយអុលឡោះតាអាឡាជាម្ចាស់នៅទីនោះ។
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។
ទ្រង់បានប្រទានឲ្យបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រាផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់ប្រទានមកបុត្រា។
អុលឡោះជាបិតាស្រឡាញ់បុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឲ្យនៅក្រោមអំណាចរបស់បុត្រា។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។