នេះជាបញ្ជីរាយនាមកូនចៅរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម ជាកូនដែលហាជើរ អ្នកបម្រើរបស់សារ៉ា បង្កើតជូនអ៊ីព្រហ៊ីម។
នេះជាវង្សត្រកូលរបស់អ៊ីសម៉ាអែលកូនប្រុសអ័ប្រាហាំ ដែលហាការជនជាតិអេហ្ស៊ីបជាបាវបម្រើស្រីរបស់សារ៉ា បានបង្កើតឲ្យអ័ប្រាហាំ:
នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។
នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្តេចដប់ពីរនាក់ នឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំ កើតចេញពីវាដែរ។
រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។
កូនរបស់អ៊ីព្រហ៊ីមមានអ៊ីសាហាក់ និងអ៊ីស្មាអែល។
ពូជពង្សរបស់អ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល ជនជាតិម៉ូអាប់ ជនជាតិហាការេន
លោកគេឌាននិយាយទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់អ៊ីស្មាអែលទាំងអស់គ្នា។