អ៊ីព្រហ៊ីមប្រញាប់ប្រញាល់ចូលទៅរកសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។
លោកុប្បត្តិ 24:67 - អាល់គីតាប អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។ |
អ៊ីព្រហ៊ីមប្រញាប់ប្រញាល់ចូលទៅរកសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។
អ្នកបម្រើតបថា៖ «គឺគាត់ហើយដែលជាចៅហ្វាយរបស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ជម្រាបអ៊ីសាហាក់ នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។
យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមពាក្យរបស់អ៊ីសាជាអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលអ៊ីសាជាអម្ចាស់មក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ