ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:50 - អាល់គីតាប

ឡាបាន់ និង​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពីអុលឡោះ‌តាអាឡា​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​អ្នក​ថា យើង​យល់​ព្រម ឬ​ជំទាស់​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឡាបាន់ និង​បេធូអែល​តប​វិញ​ថា​៖ “ការ​នេះ​មក​ពី​ព្រះយេហូវ៉ា យើង​មិនអាច​ប្រាប់​លោក​ថា​អាក្រក់ ឬ​ល្អ​បានទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ឡាបាន់ និង​បេធូ‌អែល​ក៏តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​មក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឡាបាន់ និង​លោក​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពី​ព្រះ‌អម្ចាស់ ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឡាបាន់ នឹង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:50
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។


នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ ទៅ​ប្រាប់​ម្តាយ។


រ៉ហ្វ៊ីកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​អ្នក ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល»។


រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


បង​ប្រុស និង​ម្តាយ​របស់​រ៉ហ្វ៊ីកា​ពោល​ថា៖ «សុំ​ឲ្យ​រ៉ហ្វ៊ីកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។


ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


ក៏​ប៉ុន្តែ អុលឡោះ​មក​ឲ្យ​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ឃើញ​ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី»។


ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ម្ចាស់​នៃ​ដូន​តា​របស់​ឯង​រាល់​គ្នា មាន​បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី”។


សម្តេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្តេច​អាំ‌ណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​គាត់​ស្អប់​សម្តេច​អាំ‌ណូន ដែល​បាន​ចាប់​រំលោភ​នាង​តាម៉ារ​ជា​ប្អូន​ស្រី។


ស្តេច​មិន​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ប្រជា‌ជន​ទេ ដ្បិតអុលឡោះ‌តាអាឡា​បណ្តាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​តាម​រយៈ​អហ៊ីយ៉ា​នៅ​ស៊ីឡូ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្តាប់​តាម​បង្គាប់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​បន្ទូល​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​បាន​សម្រេច​ការ​អស្ចារ្យ យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។​


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អាយិត​នេះ​ឬ​ទេ?។


អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង”»។


ប្រសិន​បើ​អុលឡោះ​ប្រទាន​អំណោយ​ទាន​ដល់​គេ ដូច​ទ្រង់​ប្រទាន​មក​យើង ដែល​ជឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​អុលឡោះ​បាន?»។