លោកុប្បត្តិ 23:20 - អាល់គីតាប ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងរូងភ្នំដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារគាត់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចម្ការនោះ ព្រមទាំងរអាងដែលនៅទីនោះត្រូវបានផ្ទេរឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ ដោយកូនចៅហេត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះ ពួកកូនចៅហេតបានប្រគល់ទៅឲ្យលោកអ័ប្រាហាំ ទុកជាកន្លែងសម្រាប់បញ្ចុះសពរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំការនឹងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។ |
បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។
គឺចម្ការដែលអ៊ីព្រហ៊ីមបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពអ៊ីព្រហ៊ីម និងសារ៉ានៅទីនោះ។
អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ
បន្ទាប់មក យ៉ាកកូបផ្តែផ្តាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងរូងភ្នំ ដែលនៅក្នុងចម្ការរបស់អេប្រូនជាជនជាតិហេត
គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។
ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
ប៉ុន្តែ ស្តេចទតប្រាប់ទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីអ្នកពេញថ្លៃ។ យើងមិនអាចយកគូរបានដែលយើងមិនបង់ប្រាក់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់យើងនោះឡើយ!»។ ស្តេចទតទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
កាលស្តេចម៉ាណាសេស្លាប់ គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយស្តេចអាំម៉ូនជាកូនបានឡើងស្នងរាជ្យ។