លោកុប្បត្តិ 23:13 - អាល់គីតាប ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ព្រះគម្ពីរខ្មែរសាកល រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ |
គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។
ប៉ុន្តែ ស្តេចទតប្រាប់ទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីអ្នកពេញថ្លៃ។ យើងមិនអាចយកគូរបានដែលយើងមិនបង់ប្រាក់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់យើងនោះឡើយ!»។ ស្តេចទតទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។
ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំពាក្យរបស់អ៊ីសាជាអម្ចាស់ថាៈ “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។
មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្ដិតាមហ៊ូកុំពេញលក្ខណៈ
ចូរប្រព្រឹត្ដចំពោះអស់អ្នកដែលមិនមែនជាអូមាត់អ៊ីសា ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។