Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:13 - ព្រះគម្ពីរខ្មែរសាកល

13 រួច​និយាយ​នឹង​អេប្រុន ខណៈដែល​ពួក​អ្នកស្រុក​នោះ​កំពុង​ស្ដាប់ ថា​៖ “ប៉ុន្តែ​ប្រសិនបើ​លោក​សុខចិត្ត សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​បង់​ប្រាក់​សម្រាប់​ចម្ការ​នោះ​។ សូម​ទទួលយក​ពី​ខ្ញុំ​ចុះ នោះ​ខ្ញុំ​អាច​បញ្ចុះ​សព​នៅ​ទីនោះ​បាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លោក​មាន​ប្រសាសន៍​ទៅ​អេប្រុន នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា៖ «ប្រសិន‌បើ​លោក​សុខ​ចិត្ត សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​សូម​ជូន​ប្រាក់​តាម​តម្លៃ​ដី សូម​ទទួល​យក​ពី​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នៅ​ទី​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្ដាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​និយាយ​ទៅ​អេប្រុន​នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា បើ​អ្នក​សុខ​ចិត្ត នោះ​សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចេញ​ថ្លៃ​ចំការ​ឲ្យ សូម​យក​ពី​ខ្ញុំ​ចុះ រួច​ខ្ញុំ​នឹង​កប់​សព​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អេប្រូន នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្តាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ក្រាបចុះ​នៅចំពោះ​ពួក​អ្នកស្រុក​នោះ


អេប្រុន​តប​នឹង​អ័ប្រាហាំ​ថា​៖


គាត់​ទិញ​ដី​មួយ​កន្លែង​ដែល​គាត់​បាន​ដំឡើង​រោង​នោះ ពី​ដៃ​របស់​កូនចៅ​ហេម័រ​ជា​ឪពុក​របស់​ស៊ីគែម ក្នុង​តម្លៃ​មួយរយ​កាក់ប្រាក់​។


ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​:‘ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល’”។


កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម