ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។
លោកុប្បត្តិ 19:8 - អាល់គីតាប ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។ ព្រះគម្ពីរខ្មែរសាកល មើល៍! ខ្ញុំមានកូនស្រីពីរនាក់ដែលមិនទាន់រួមដំណេកជាមួយប្រុសណានៅឡើយ សូមឲ្យខ្ញុំនាំពួកនាងមកឯអ្នករាល់គ្នា ហើយចូរប្រព្រឹត្តដល់ពួកនាងតាមដែលល្អក្នុងភ្នែករបស់អ្នករាល់គ្នាចុះ ប៉ុន្តែកុំធ្វើអ្វីដល់មនុស្សទាំងនេះឡើយ ដ្បិតពួកគេបានមកក្រោមម្លប់នៃដំបូលផ្ទះខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមកប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមអំពើចិត្តទៅចុះ សូមកុំឲ្យតែធ្វើអ្វីដល់បុរសទាំងនេះឡើយ ដ្បិតលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ |
ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។
រូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំពុនយ៉ាម៉ីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។
ហារូនតបថា៖ «សូមលោកម្ចាស់កុំខឹងអី អ្នកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។
អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
លោកពេត្រុសនិយាយដូច្នេះ មកពីគាត់ពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្ដអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបឲ្យសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា: ប្រសិនបើអ្នករាល់គ្នាចង់តែងតាំងខ្ញុំឲ្យធ្វើ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះ ដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង!